រតនគិរី៖ ដោយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ សេវ ទន់ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចារ៉ាយ ទីលំនៅបច្ចុប្បន្នភូមិត្រាង ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានដាក់ពាក្យប្ដឹងកូនរបស់គាត់ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀន បង្កហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ខ្លួនកន្លងមកចំនួន ២ ទៅ ៣លើកមកហើយ។ នៅវេលាម៉ោង ១៤:៣៥នាទី ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរងស្រុក ។ ជាក់ស្តែងនៅពេលកម្លាំងចុះទៅដល់ចំណុចទីតាំងខាងលើ បានធ្វើការឃាត់ចាប់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ឈ្មោះ ក្លាន អឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចារ៉ាយ (ត្រូវជាកូនរបស់ម្ចាស់បណ្ដឹង) និង ឈ្មោះ សេវ ឌឿង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចារ៉ាយ (បក្សពួកប្រើប្រាស់គ្រឿងញៀនជាមួយគ្នា) ទីលំនៅបច្ចុប្បន្នរស់នៅភូមិត្រាង ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។