កែប៖ នៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមន្ទីយុត្តិធម៌កងរាជអាវុធហត្ថសហការ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកែប ដឹកនាំដោយ លោក វរសេនីយ៍ឯក អ៊ុក រិទ្ធិសក្កិ មេបញ្ជាការរង និងដោយមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានបង្រ្កាបករណីប្រើករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់នៅចំណុចផ្លូវលេខ ៣៣A ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ យ៉ាង សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែប និង ឈ្មោះ ហែម ហត្ថា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំក្រុងកែប ខេត្តកែប។
សម្ភារៈដកហូតមានម្សៅក្រាមសរ ០២កញ្ជប់, ថង់សម្រាប់ច្រកមួយចំនួន, ឧបករណ៍ជក់, ដែកកេះចំនួន៧, ទូរស័ព្ទ ០៣គ្រឿង, លុយ ១០ម៉ឺនរៀល។
បច្ចុប្បន្ន ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតដើម្បីចាត់ការតាមនីតិវិធី។