You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២០!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ នៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២០។
ខ្លឹមសារនៃការប្រជុំនេះរួមមានផ្សព្វផ្សាយរបាយការការអនុវត្តតួនាទីភារកិច្ចប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការណែនាំលេខ ២០២០/ផ.ក របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកពីការងារ ដើម្បីសងថ្ងៃឈប់សម្រាកការងារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយវេនប្រចាំបញ្ជា ប្រចាំខែសីហា។