កំពង់ចាម៖ នៅវេលាម៉ោង០៩ និង ៣០នាទីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋានស្រុកកងមាស ដឹកនាំបញ្ជាដោយ លោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទី កងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៤នាក់ ស្រី ០២នាក់ និង ដកហូតវត្ថុតាងម្សៅក្រាមចំនួន ០២កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងចាត់ការតាមនីតិវិធី។