រតនគិរី៖ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តដឹកនាំដោយ លោក វរសេនីយ៍ត្រី នាង បូណា នាយការិយា និង ដោយមានការសម្របសម្រួល ពីលោក លាង អ៊ូ ជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី កម្លាំងបានចុះបង្ក្រាបករណីរក្សាទុក និងចែកចាយនៅសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិខាងលើ ដោយបានឃាត់ខ្លួនសង្ស័យឈ្មោះ យ៉ាត ចំរើន និងបានចុះឆែកឆេរផ្ទះរបស់ ឈ្មោះ ពៅ វណ្ណៈ លទ្ធផលរឹបអូសម្សៅក្រាមសថ្លា ចំនួន០៥ថង់។
បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។