You are currently viewing កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០១៦

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០១៦

ត្បូងឃ្មុំៈ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០១៦ របស់ខ្លួន ដឹកនាំប្រជុំដោយលោក វរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទី
និងមានការចូលរួមពីសំណាក់មេបញ្ជាការង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ
និងមេបញ្ជាការមូលដ្ឋានស្រុក-ក្រុង-ស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋាន អហ ខេត្តទាំងអស់។
លោក វរសេនីយ៍ទោ អ៊ាង ភារៈ បានផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការឯកភាពខេត្ត ក្នុងការពង្រឹងបន្ថែមការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេសការងារបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងសុីសង និងចូលរួមធានាអោយបានការអនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាពខ្ពស់នូវគោលនយោបាយភូមិ/ឃុំសុវត្ថិភាពដែលបានដាក់ចុះ ព្រមទាំងត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងក្នុងរដូវវស្សានេះផងដែរ។
31

32