You are currently viewing ឧត្តមសេនីយ៍ត្រី លី ឡាដា ប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរដល់អាវុធហត្ថដែលមានស្នាដៃល្អ

ឧត្តមសេនីយ៍ត្រី លី ឡាដា ប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរដល់អាវុធហត្ថដែលមានស្នាដៃល្អ

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ របស់ក្រសួងការពារជាតិ ជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។