កណ្តាល៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូប យកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក អំពីសុខទុក្ខ និងមានជំងឺ ជាក់ស្តែងព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ហាយ សុភាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ដែលមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងឳកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការបានជូនពរឱ្យលោកមេបញ្ជាការមូលដ្ឋានស្រុក ឆាប់ជាសះស្បើយពីជំងឺ និងបាននាំយកសម្ភារៈ ថវិកាមួយចំនួន ដែលជាថវិការបស់ លោក ឧត្តមសេនីយ៍មេបញ្ជាការ និង ការរួមចំណែករបស់ នាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនលោក មេបញ្ជាការស្រុក ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលផងដែរ ។