You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ!

បាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ប្រចាំឆមាសទី២ ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ និងសិក្ខាកាមជាច្រើនរូបទៀត៕