You are currently viewing វរសេនីយ៍ឯក សូ សុវណ្ណឌី អញ្ជើញផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០២០!

វរសេនីយ៍ឯក សូ សុវណ្ណឌី អញ្ជើញផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០២០!

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។