You are currently viewing នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៦

នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៦

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ០៩ និង០០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៦ លើកទិសដៅឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញ ចូលរួមពីសំណាក់លោកមេបញ្ជារង
លោកប្រធាន អនុប្រធានមន្ទីរទាំង៦ នាយការិយាល័យ ចំណុះមន្ទីរទាំង៦ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកទាំង៨ នាយស្នាក់ការ សន្តិសុខទាំង៤ អង្គប្រជុំបានដំណើរការតាមរបៀបវារដែលគ្រោងទុក ។ នៅក្នុងកិច្ចប្រជុំនាះផងដែរ ក៏មានការចូលរួមមានយោបល់ពីលោកមេ
បញ្ជាការរង ប្រធាន អនុប្រធានមន្ទីរនាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ ស្នាក់ការ ទាំង៤ ជុំវិញសភាពការណ៍ បទល្មើសដែលកើតមានឡើងកន្លងមកនិងការអនុវត្តន៍ ភារកិច្ចជំនាញរបស់កងរាជអាវុធហត្ថ ជូនអង្គប្រជុំរួចមក លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត បានចូលរួមមាន ប្រសាសន៍ លើកឡើងជុំ វិញការអនវត្តន៍ភារៈកិច្ចជំនាញដែល
បានអនុវត្តន៍កន្លងមកលើគ្រប់វិស័យរបស់កងរាជអាវុធហត្ថ ពិសេសលើការងារ បង្រ្កាប បទល្មើសគ្រប់ប្រភេទ និងការគោរពវិន័យពេលម៉ោងធ្វើការងារ ពិសេសទៀតនោះលោក ឧត្តមសេនីយ៍មេបញ្ជាការបានជុំរុញអោយគ្រប់ អង្គភាពមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការទាំងអស់ ជុំរុញការកសាងអង្គភាពរបស់ខ្លួនដើម្បីធានាការស្នាក់ នៅសមរម្យដល់កងកម្លាំង។
នៅក្នុងកិច្ចប្រជុំនោះផងដែរលោកឧត្តមសេនីយ៍មេបញ្ជាការបានដាក់ចេញនូវផែនការទិសដៅសំរាប់អនុវត្ត ប្រចាំឆមាស២ ឆ្នាំ២០១៦ រួមមាន ÷
– ត្រូវខិតខំបំពេញការងារអោយបានល្អ ។
– ត្រូវយកគុណសម្បត្តិដាក់លើតុ
– បន្តរការបង្ក្រាបទល្មើសគ្រប់រូបភាពគ្រប់ប្រភេទ ។
-បន្តរជួយសង្រ្គាះពលរដ្ឋគ្រប់យថាហេតុ ។
– ជុំរុញការកសាងអង្គភាព
– ការសាមគ្គីផ្ទៃក្នុង និងទិសដៅរបស់ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
51

52

53

54