You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២០!

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២០!

កណ្តាល៖ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុកទាំង ១១ កងវរអន្តរាគមន៍ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។