ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២០ និងប្រជុំត្រួតពុនិត្យ ការអនុវត្តតួនាទីភារកិច្ច វឌ្ឍនភាពការងារខែកក្កដា ទិសដៅខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក សិក្ខាកាម ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។