ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជា
ការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបាឋកថា ស្តីពីការងារគ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោក ឧត្តមសេនីយ៍ នាយក នាយរងវិទ្យាស្ថាន និងសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការសេនាធិការជំនាន់ទី១ សិក្ខាកាមវគ្គបណ្តុះបណ្តាលពលទាហាននៃកងរាជអាវុធហត្ថនិងបុគ្គលិកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)ជាច្រើនរូបផងដែរ។