You are currently viewing ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែកក្កដា

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែកក្កដា

ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច វឌ្ឍនៈភាពការងារប្រចាំខែកក្កដា ទិសដៅខែសីហា ឆ្នាំ២០២០ និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ ជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់សន្តិសុខ ជាច្រើនរូបទៀត។