You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៦ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៦ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៦.៨៧៧.០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី ហូយ វន នាយការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។