You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល ធ្វើពិធីខួបអនុស្សាវរីយ៍លើទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ និងប្រគល់បណ្ណសរសើរ លិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ធ្វើពិធីខួបអនុស្សាវរីយ៍លើទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ និងប្រគល់បណ្ណសរសើរ លិខិតសរសើរ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូននាយអាវុធហត្ថដែលមានស្នាដៃកន្លងមក។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ យោធិនចូលសោធននិវត្តន៍ គ្រួសារអាវុធហត្ថពលី មរណៈ គ្រួសារជួបការលំបាកផងដែរ ។ ជាចុងបញ្ចប់លោក ក៏បានចែកអំណោយជូនដល់ យោធិនចូលនិវត្តន៍ គ្រួសារអាវុធហត្ថពលី មរណៈ និងគ្រួសារជូបការលំបាក ក្នុងមួយគ្រួសារទទួលបាន អង្គ១បេរ, មី២កេះ ,ត្រីខ ២យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ,សារ៉ុង១, មុង១ និងថវិកាចំនួន ២០ម៉ឺនរៀល ចំនួនចូលរួម ៧៧នាក់ គ្រួសារអាវុធហត្ថ ២៣គ្រួសារ។