You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ព្រៃវែងៈ នៅវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុច នៅភូមិត្រោក ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ៖
០១. មឿន រស្មីប្រុសអាយុ២១ឆ្នាំ ភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង
០២. យាំ យាំងប្រុសអាយុ២៩ឆ្នាំ ភូមិប្រហូតឃុំត្រពាំងស្រែ ស្រុកមេសាង
០៣. ពៅ ឡៃ ប្រុសអាយុ៣០ឆ្នាំ ភូមិ៤ឃុំស្មាច់មានជ័យ ស្រុកស្មាចមានជ័យ ខេត្តកោះកុង
កម្លាំងបានបន្តថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងពីជនសង្ស័យមួយចំនួនរួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៣កញ្ចប់
០២. ដែកមុតស្រួច ០១ដើម
០៣. ម៉ូតូចំនួន ០២គ្រឿង
០៤. ទូរស័ព្ទចំនួន ០២គ្រឿង
០៥. កាបូប០២
០៦. លុយខ្មែរចំនួន៣៤ម៉ឺនរៀល និងលុយបាត៤០បាត។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកមេសាង កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។
r

rr