បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ លោវរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានយកសម្ភារ:កីឡាបាល់ទាត់
ជាអំណោយរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មកប្រគល់ជូនលោក ស៊ី ទី នាយកសាលាវិទ្យាល័យមង្គលបូរី ដើម្បីបំផុសចលនា បាល់ទាត់ក្នុងស្រុក។ អំណោយរួមមាន៖
១/ខោអាវកីឡា ចំនួន៤១កំប្លេ
២/ស្រោមជើងកីឡាចំនួន៤៤គូរ
៣/បាល់ចំនួន១០គ្រាប់
៤/ទ្រនាប់ស្មងជើងចំនួន២២គូរ
៥/អាវកាក់ចំនួន២០អាវ
៦/ស្រោមដៃចំនួន២គូរ
៧/កោណតូចចំនួន៤០កោណ
៨/កោណស្រួចចំនួន៤កោណ
៩/សំណាញ់ទីធំចំនួន២
១០/អង្ករចំនួន១០០គីឡូក្រាមផងដែរ។