ក្រចេះ៖ នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរង និង លោក វរសេនីយ៍ឯក ស៊្រុន សោភ័ណ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យប្រាំពីរថ្ងៃសពលោកយាយ សួន បូ ដែលជាចុងភៅ នៃទីបញ្ជាការខេត្តដែលបានទទួលមរណៈភាព ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងបាននាំនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តក្រចេះចំនួន ២.០០០.០០០៛ (ពីរលានរៀល) និងអង្គ ចំនួន០៣ ការ៉ុង ដើម្បីចូលបុណ្យសពលោកយាយផងដែរ។