You are currently viewing វរសេនីយ៍ត្រី ខេន ម៉ូរ៉ាឌី ផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ស្ដីពីការស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត និង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់កម្ពុជា

វរសេនីយ៍ត្រី ខេន ម៉ូរ៉ាឌី ផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ស្ដីពីការស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត និង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការណែនាំពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូចជាលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នង ការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក វរសេនីយ៍ត្រី ខេន ម៉ូរ៉ាឌី នាយការិយាល័យប្រវត្តិកងរាជអាវុធហត្ថ ធ្វើបទឧទ្ទេសនាម ផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ស្ដីពីការស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត និង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់កម្ពុជា ដល់សិក្ខាកាម វគ្គវិក្រឹត្យការបញ្ជាការសេនាធិការជំនាន់ទី១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ ក្នុងគោលបំណងឱ្យសិក្ខាកាមទាំងអស់យល់ជ្រួតជ្រាបហើយពង្រឹងសមត្ថភាព ចំណេះដឹងទូទៅនិងយល់ដឹងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាល។