បន្ទាយមានជ័យ៖ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ ស្ងួន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ស្ដីពីករណីលួចដែលប្រព្រឹត្តិកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្សាររាត្រី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គាត ពិសី ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្ន រស់នៅមិនពិតប្រាកដ (ក្រុងប៉ោយប៉ែត) នៅវេលាម៉ោង ១៨ និង ៥៣ នាទី ថ្ងៃខែឆ្នាំដដែល ព្រមទាំងដកហូតវត្ថុតាងសរុប ទូរស័ព្ទ និងអាយផែត ចំនួន១៦គ្រឿង និងគ្រឿងបន្លាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕