បាត់ដំបង៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍភាពការងារ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការចូលរួមពី ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយការិយាល័យដែលមានការពាក់ព័ន្ធផងដែរ។