កែប៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ សម្រាបភ្ញៀវទេសចរណ៍មកលេងកំសាន្តតាមបណ្តារមណីយ៍ដ្ឋានក្នុងខេត្តកែប ក្នុងឪកាសឈប់សម្រាកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជា នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់លោក នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយទាហាន នាយទាហានរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកែបដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។