កំពង់ស្ពឺ៖ រសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះឧបវទ្ទហេតុផ្សេងៗ ក្នុងឱកាស នៃការឣនុញ្ញាតឱ្យមន្រ្តីរាជការ និយោជិក កម្មករ ឈប់សម្រាកការងារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរស្តីទី, នាយការិយាល័យ, មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក, ប្រធានស្នាក់ការសន្តិសុខ និងជំនាញពាក់ព័ន្ធទាំងអស់ ។