You are currently viewing អាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

អាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កម្លាំងស្នាក់ការសន្តិសុខ (B០៤) ដឹកនាំដោយលោក អនុសេនីយ៍ទោ ហឿន មាស នាយស្នាក់ការ បានសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងស្បៃមុងប្រវែង ៧៥០ ម៉ែត្រ, លូស្បៃមុងចំនួន ១៥ មាត់, បង្គោលចម្រុះចំនួន ៣០០ ដើម, កូនត្រីចម្រុះចំនួន ២០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសកម្លាំងបានដុតបំផ្លាញចោលនៅហ្នឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ ។