កងរាជអាវុធហត្ថខេត្តកណ្តាល បានអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្ករបង្កើនផល ដាំដុះចិញ្ចិមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមមូលដ្ឋាន និងក្រុមគ្រួសារ ដើម្បីកាត់បន្ថយការហូបបន្លែ ត្រីសាច់ដែលមានសារធាតុគីមី និងលើកស្ទួយការហូបចុកប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវិដ-១៩។