កណ្តាលៈ យោងតាមការពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ថា លី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៩ និង៣០នាទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្លាំងល្បាតកងរាជអាវុហត្ថក្រុងតាខ្មៅ សហការណ៍ជាមួយកម្លាំងប៉ូលីស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច។
កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ជា ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅ ផ្ទះជួល ភូមិនិរោធ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានចាប់យកម៉ូតូសំរាប់ធ្វើសកម្មភាព ចំនួន០១គ្រឿង ។
ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។