កោះកុង៖ នៅវេលាម៉ោង ១៥ និង ២០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រីថុង ណារុង មេញ្ចាការ កងរាជអាវុធហត្ថខេត្តកោះកុង និង ដោយមានការសម្របសម្រួមពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ចាការរង កងរាជអាវុធហត្ថខេត្ត បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងបានឃាត់ខ្លួនជនសង្សយ័ចំនួន ៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស ៣កញ្ចប់ ថ្នាំញៀន (WY)ពណ៌ក្រហមចំនួន ១គ្រាប់, កញ្ឆាចំនួន ២ថង់ និងថង់សម្រាប់វេចខ្ចប់មួយចំនួន, កាតគ្រីម៉ូតូ ១សន្លឹក, អត្តសញ្ញាណបណ្ណសញ្ចាតិខ្មែរ១សន្លឹក, ស្លាកលេខម៉ូតូ ០១, ដាវសាមរៃ ០១, កាំភ្លើងកែច្នៃ១ដើម, គ្រាប់កាំភ្លើងកែច្នៃ១ប្រអប់, ឧបករណ៌សំរាប់ជក់១ចំនួន និង ម៉ូតូ១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។