ភ្នំពេញ៖ រថយន្តសារ៉ែន ២គ្រឿង និងអង្ករចំនួន ២តោន ដែលជាអំណោយរបស់ លោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និង លោកឧកញ៉ា រស់ ឌីណែត ត្រូវបានប្រគល់ជូន មូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរគឺ អាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព។ ពិធីនេះប្រព្រឹត្តទៅនៅមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំងពីរ ជំនួសមុខឲ្យ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកឧញ៉ាទាំងពីរ ដែលមានទឹកចិត្តស្រលាញ់គាំទ្រកម្លាំងអាវុធហត្ថ និងចូលរួមឧបត្ថម្ភផងដែរ។