You are currently viewing វរសេនីយ៍ឯក តូច សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ ហ៊ីង សត្ថា

វរសេនីយ៍ឯក តូច សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ ហ៊ីង សត្ថា

ស្វាយរៀង៖ ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំក្រុមការងារ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន ៣,០៥០,០០០៛ (បីលានប្រាំម៉ឺន) ចូលបុណ្យគោរពវិញ្ញាណក្ខន្ធ និង ដង្ហែរសពលោក នាយចំណង់ ហ៊ីង សត្ថា ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដែលមរណៈភាពកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពិធីបុណ្យធ្វើនៅភូមិត្បែង ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។