ភ្នំពឹញ៖ ព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហុី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់ ។ ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យ កងវរអន្តរាគមន៍ នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ និងតាមរយៈ video conference ទាំង ២៥ រាជធានី-ខេត្ត។