You are currently viewing ប្រតិភូចិនប្រគល់សម្ភារៈសិក្សា ដល់សាលាកងរាជអាវុធហត្ថកំបូល

ប្រតិភូចិនប្រគល់សម្ភារៈសិក្សា ដល់សាលាកងរាជអាវុធហត្ថកំបូល

ភ្នំពេញៈ ម៉ាស៊ីនព្រីម០៣និងកុំព្រូរទ័រចំនួន០៣គ្រឿងជាអំណោយរបស់គណៈប្រតិភូរចិនខេត្តហ៊ួរណានបានធ្វើពិធីផ្ទេរប្រគល់ជូនដល់សាលា កងរាជអាវុធហត្ថកំបូលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៦ កន្លងទៅនេះ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៏ទោ អឿ សាវ៉ន នាយកសាលា កងរាជអាវុធហត្ថកំបូល ព្រមទាំងមានការអញ្ជើញចូលរួមពីនាយករងសាលា នាយរង ចំណុះសាលាកងរាជអាវុធហត្ថកំបូលជាច្រើនរូបទៀត។ដោយឡែកលោកសេនាអនុព័ន្ធចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះដែរ។
លោកឧត្តមសេនីយ៏ទោ អឿ សាវ៉ន នាយកសាលាកងរាជអាវុធហត្ថកំបូល បានស្វាគមន៏ និងបញ្ជាក់អំពីរចនាសម្ព័ន្ធនិងតួនាទីភារកិច្ចរបស់ សាលាកងរាជអាវុធហត្ថកំបូល។ ក្នុងនោះដែរ លោកប្រធានគណៈប្រតិភូរខេត្តហ៊ូរណាននៃប្រទេសចិនដឹកនាំដោយលោកLI.BONINGបានសម្តែងមោទនភាពចំពោះកិច្ចសហប្រតិបត្តិការនិងមានប្រសាសន៍ថា៖អំណោយទាំងនេះតិចតួចពិតមែនតែបង្ហាញនូវចំណងមិត្តភាព,សាមគ្គីភាពរវាងកងទ័ពនៃប្រទេសយើងទាំង២.កម្ពុជា.ចិនដែលធ្លាប់មានការទំនាក់ទំនងល្អជាមួយគ្នាយូរលង់ណាស់មកហើយ។មានមតិក្នុងពិធីប្រគល់អំណោយនោះដែរ!ឧត្តមសេនីយ៏ទោអឿសាវ៉នក្នុងនាមជានាយកសាលាកងរាជអាវុធហត្ថកំបូល និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រតិភូរចិនខេត្តហ៊ួរណានដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រចំពោះកងរាជអាវុធហត្ថ,កងយោធពលខេមរភូមិន្ទនិងប្រជាជនកម្ពុជា។
y

yy

yyy

yyyy