You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច!

សៀមរាប៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ និងផែនការការពាររក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសង្គ្រោះឧបទ្ទហេតុផ្សេងៗ ជូនប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ សម្រាប់ព្រឹត្តិការណ៍កម្សាន្ត ក្នុងឱកាសនៃការអនុញ្ញាតិឱ្យមន្ត្រីរាជការ នយោជិក កម្មករ ឈប់សម្រាកការងារ។