កោះកុង៖ នៅរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយផែនការ ការពារក្នុងឱកាសនៃការអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិក កម្មករ ឈប់សំរាកពីការងារ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការចូលរួមពីលោក មេបញ្ជាការរង ប្រធានមន្ទីរស្តីទី នាយលេខាធិការដ្ឋាន នាយការិយាល័យ យេនឌ័រ មេបញ្ជាការកងអន្តរាគមន៍ មេបញ្ជាការ ក្រុង-ស្រុកស្នាក់ការ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។