You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២០!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២០។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រួតពិនិត្យផែនការលេខ ២៨/២០២០ផ.ក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសនៃការអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាកការងារ សងថ្ងៃឈប់សម្រាបថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត, ផ្សព្វផ្សាយផែនការលេខ ៣០/២០២០ផ.ក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការវគ្គបណ្តុះបណ្តាលបើកបររថយន្ត ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការលេខ ៣១/២០២០ផ.ក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការវគ្គបំប៉នជំនាញបើកបរអូប័រ និងសង្គ្រោះគ្រោះមហន្តរាយ ជំនាន់ទី១៨ ឆ្នាំ២០២០។