លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ត្រូវតែយល់ច្បាស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ហើយតួនាទី ភារកិច្ចនេះជាត្រីវិស័យសម្រាប់ធ្វើការងារប្រចាំថ្ងៃ បើមិនយល់ច្បាស់ទេ មិនដឹងខ្លួនឯងធ្វើអីនោះទេ ហើយអាចនាំឱ្យមានកំហុសទៀតផង។
កងរាជអាវុធហត្ថ ចាំបាច់ត្រូវតែធ្វើការកែទម្រង់នូវរចនាសម្ពន្ធ ក្របខណ្ឌចាត់តាំង ជាពិសេសសរសេរតួនាទី ភារកិច្ចរបស់ជំនាញនីមួយៗតាមបណ្តាស្ថាប័ន និងអង្គភាព ឱ្យច្បាស់លាស់ កុំឱ្យជាន់គ្នា បែងចែកការទទួលខុសត្រូវតាមជំនាញរបស់ខ្លួន។
ព្រឹកនេះនឹងមានការពិភាក្សា ផ្តល់យោបល់លើការងារកំណែទម្រង់នេះ ដើម្បីស្នើសុំសច្ចាប័នតាមឋានានុក្រម