កណ្តាលៈ នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាប ករណីលេងល្បែងស៊ីសង (ភ្នាល់ជល់មាន់) ០១លើក ស្ថិតនៅចំណុចតាមផ្លូវលំ ស្ថិតក្នុងភូមិ តាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង
ខេត្តកណ្តាល។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា កម្លាំងបានឃាត់ជនសង្ស័យចំនួន០៣នាក់ (ជានាក់ឈមើលគេលេង) ដែលមានឈ្មោះ៖
០១. ផល មាស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិស្វាយទាប ឃុំ អង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
០២. ស៊ឹម ភាស់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
០៣. ព្រឿង សុផល ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយទាប ឃុំ អង្គពពេល ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ម៉ូតូចំនួន០៥គ្រឿង
០២. មាន់ជល់ ចំនួន ០២ក្បាល
០៣. ស៊ុំក្រុងមាន់ដែកចំនួន ០២ស៊ុំ
០៤. ជព្ជីាងថ្លឹងមាន់ ចំនួន០១គ្រឿង
០៥. កន្រ្តក់កព្ចាត ចំនួន ០១ ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង កំពុងសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។