You are currently viewing អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៦ និង ៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្តីទីដោយមានការសម្របសម្រួលននីតិវិធីពី ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានចុះបង្ក្រាបករណីប្រើប្រាស់ ឬរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន០៣កញ្ចប់, ទូរស័ព្ទចំនួន ០២គ្រឿង, ដាវដែកចំនួន ០៣ និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវតាមនីតិវិធី។