កំពង់ធំ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់ ដោយលោក វរសេនីយ៍ឯក ថាច់ ច័ន្ទបូរ៉ុម មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ នាយ នាយរង និងពលអាវុធហត្ថខេត្តជាច្រើនផងដែរ ។