ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសនៃការអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិក កម្មករ ឈប់សម្រាកការងារនាពេលខាងមុខ ( នៅថ្ងៃ១៧-២១ ខែសីហា ឆ្នាំ២០២០)។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។