You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងគ្រឿងញៀនខុសច្បាប់ និងប្រគល់ប័ណ្ណ សរសើរ

ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងគ្រឿងញៀនខុសច្បាប់ និងប្រគល់ប័ណ្ណ សរសើរ

ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងគ្រឿងញៀនខុសច្បាប់ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារប្រចាំឆមាសទី២ ឆ្នាំ២០២០ និងបានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរក្រសួងការពារជាតិ ជូនដល់នាយ នាយរងអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និង មានការអញ្ជើញចូលរួមពីសណាក់លោកមេបញ្ជាការរង នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអហក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត