You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការ អមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការ អមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ម៉ែន សំណាង ពីករណីហិង្សាមួយកើតឡើងកាលពីវេលាម៉ោង១៩ និង០៥នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឡៃ ឡុង ភេទប្រុស អាយុ២៦ឆ្នាំ លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ខាងលើនៅវេលាម៉ោង១១និង៤២នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕