You are currently viewing អាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ

អាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៨ និង ០០នាទី ថ្ងៃទ១៣ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ លោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែករាំងទិល ភូមិ/ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានរុះរើលូកងស្បៃមុងប្រវែង ៤០ម៉ែត្រ, របាំងស្បៃមុងប្រវែង ២,២០០ម៉ែត្រ, បង្គោលចំរ៉ឹង ៧,៨៥០ដើម និងលែងកូនត្រីចម្រុះ ៣០គីឡូក្រាម(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឲ្យបរិស្ថានរាំងទិល។