You are currently viewing នាយ នាយរងអាវុធហត្ថខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក អនុសេនីយ៍ឯក ឡូយ ជី

នាយ នាយរងអាវុធហត្ថខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក អនុសេនីយ៍ឯក ឡូយ ជី

សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប មានការសោកស្តាយ និង មានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដោយលោក អនុសេនីយ៍ឯក ឡូយ ជី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម បានទទួលមរណៈភាព នៅវេលាម៉ោង០៩និង២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយរោគាពាធសពបានដង្ហែរទៅបូជានៅវត្តបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង, នាយរងសេនាធិការដ្ឋាន, ប្រធានមន្ទីរ, នាយការិយាល័, មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថ ខេត្តសៀមរាប ទាំងអស់ បានចូលរួមថវិកាមហាគ្រួសារ ក្នុងការរួមចំណែក ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព សរុបចំនួន ១១,៧៨០,០០០៛ (ដប់មួយលានចិតសិបប្រាំបីម៉ឺន)។