You are currently viewing លោក វរសេនីយ៍ទោ នង វណ្ណនី អញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ស្ដីពីគ្រឿងញៀនខុសច្បាប់

លោក វរសេនីយ៍ទោ នង វណ្ណនី អញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ស្ដីពីគ្រឿងញៀនខុសច្បាប់

ប៉ៃលិន៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីអប់រំចិត្តសាស្រ្ត ស្ដីពីគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ នង វណ្ណនី មេបញ្ជាការរង ទទួលការងារជំនាញគ្រឿងញៀន តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពីធីនោះដែរគ្រូឧទ្ទេសនាមអំពីផលប៉ះពាល់នៃ គ្រឿងញៀនខុសច្បាប់គឺលោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ និងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ/មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។