ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់ និងច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀននិងគ្រឿងញៀនខុសច្បាប់ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចសាធារណៈ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។