You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានធ្វើការផ្សព្វផ្សាយផលប៉ះពាល់ និង ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានធ្វើការផ្សព្វផ្សាយផលប៉ះពាល់ និង ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

បាត់ដំបង ៖ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់ និង ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សំរឹទ្ធិ មេបញ្ជាការរង ទទួលការងារកិច្ចការសាធារណៈ និងលោកវរសេនីយ៍ឯក អ៊នជ្រី សៅរ៍មណ្ឌល មេបញ្ជាការរង ទទួលការងារយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខនិងសិក្ខាកាមជាច្រើនរូបផងដែរ។