កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការឣនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ខែសីហា ទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង, នាយរងសេនាធិការ ,ប្រធានមន្ទីរស្តីទី នាយការិយាល័យ,មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុក ទាំង៨ ,ប្រធានស្នាក់ការសន្តិសុខ តំណាងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។