ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា ចាន់ឡា និង លោក អនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោក វរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ពុទ្ធ ច័ន្ទថន ជំនួយការមន្ទីរផែនការប្រតិបត្តិការ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២.០០០.០០០រៀល, ទឹកបរិសុទ្ធ០២កេះ, ភេសជ្ជៈ២កេះ, មី២កេះ, ផ្លែឈើស្រស់១កន្ត្រក ជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕